Rosalia Lombardo ជាកូនកេ្មងជនជាតិ Italyដែលកើតនៅកំឡុងឆ្នាំ្1918នៃ Palermo,ទីក្រុង Sicily។តាមប្រភពពត៍មានបានអោយដឹងថានាងបានស្លាប់ ដោយសាររោគរលាកសួត កាលពីនាងអាយុពីរឆ្នាំគឺនៅថៃ្ងទី6 ខែធ្នូ ឆ្នាំ1920។លោកឧត្តមសេនីយLombardoដែលត្រូវជាលោកឳពុករបស់Rosaliaកើតទុក្ខយ៉ាងខ្លាំង ទើបគាត់សំរេចចិត្តទៅរកAlfredo Salafia ដែលជាអ្នកជំនាញខាងរក្សា សាកសព អោយជួយរក្សាសាកសពរបស់កូនស្រីលោក។សាកសពរបស់ នាងក្នុងចំនោមសាកសពចុងក្រោយបង្អស់ ត្រុវ បានទទួលចូលទីតាំង ដាក់សាកសព CapuchinនៃPalermo,ទីក្រុង Sicily។
ថ្មីៗនេះគេទើបតែរកឃើញពីវិធីរក្សាសាកសពរបស់លោកSalafiaតាមរយៈ ឯកសារសរសេរដៃរបស់លោក។Salafiaបានប្តូរឈាមរបស់កេ្មងស្រីនេះដោយ សារធាតុរាវដែលធ្វើពី formalin សំរាប់សំលាប់មេរោគ,alcohol ដើម្បីសំងួត រាងកាយ,glycerin សំរាប់រក្សារាងកាយកំអោយស្ងួតពេក,salicylic acid សំរាប់សំលាប់ផ្សិត,នឹងអំបិល zinc ដើម្បីកំអោយរាងកាយរបស់នាងរឹង។
ការធ្វើX-raysទៅលើរាងកាយបានបញ្ជាក់ថាសរីរាង្គខាងក្នុងមានសភាពនៅ ល្អដដែល។